អដ្ឋកថាឋានសូត្រ

ក្បាលទី 28 · ទំព័រ 846

គប្បីជ្រាបវិនិច្ឆ័យក្នុងឋានសូត្រទី ៨ ដូចតទៅនេះ បទថា អលព្ភនីយានិ បានដល់ ឋានៈណាមួយមិនគប្បីបាន គឺមិនអាចបាន ។ បទថា ឋានានិ គឺហេតុ ។ បទថា ជរាធម្មំ មា ជិរិ សេចក្តីថា វត្ថុណា របស់ខ្ញុំ មានចាស់ជាសភាវៈ វត្ថុនោះ កុំចាស់ឡើយ ។ ក្នុងបទដ៏សេស ក៏ន័យនេះដូចគ្នា ។ បទថា នច្ឆាទេយ្យ គឺមិនគាប់ចិត្ត ។ បទថា អព្វុហិ គឺនាំចេញទៅ ។ បទថា យតោ គឺកាលណា ។ បទថា អាបទាសុ គឺក្នុងឧបទ្ទវទាំងឡាយ ។ បទថា ន វេធតិ គឺមិនញាប់ញ័រ មិនសោយសោកដល់ ។ បទថា អត្ថវិនិច្ឆយញ្ញូ គឺជាអ្នកឈ្លាសក្នុងការវិនិច្ឆ័យហេតុផល ។ បទថា បុរាណំ បានដល់ នៅតែចាស់នោះឯង ព្រោះមិនមានការផ្លាស់ប្តូរ ។ បទថា ជប្បេន គឺដោយការសរសើរ ។ បទថា មន្តេន គឺដោយការរាយមន្តដែល មានអានុភាពច្រើន ។ បទថា សុភាសិតេន គឺដោយការពោលពាក្យ សុភាសិត ។ បទថា អនុប្បទានេន បានដល់ ដោយការឲ្យទ្រព្យ ១០០ ឬ ១០០០ ។ បទថា បវេណិយា វា បានដល់ ដោយវង្សត្រកូល អធិប្បាយ ថា ដោយការពោលដល់បវេណីយ៉ាងនេះថា សេចក្តីនេះ បវេណីរបស់អាត្មាអញ ប្រព្រឹត្តតមកហើយ វត្ថុនេះមិនប្រព្រឹត្តមកហើយ ដូច្នេះ ។ បទថា យថា យថា យត្ថ លភេថ អត្ថំ សេចក្តីថា គប្បីបានប្រយោជន៍ មានការ