អដ្ឋកថា នារទសូត្រ
សម័យមួយ នារទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ទៀប ក្រុងបាតលិបុត្ត ។ ក៏សម័យនោះ ព្រះនាងភទ្ទាទេវីជាទីស្រឡាញ់ពេញព្រះ ហបឫទ័យនៃព្រះរាជាមុណ្ឌៈទិវង្គតទៅ ។ កាលព្រះនាងភទ្ទាទេវីជាទីស្រឡាញ់ ពេញព្រះហបឫទ័យទិវង្គតទៅហើយ ទ្រង់មិនស្រង់ទឹក មិនប្រោះព្រំ មិន សោយក្រយាស្ងោយ មិនប្រកបការងារសោះ ទ្រង់ជាប់ព្រះហបឫទ័យតែនឹង សរីរៈព្រះនាងភទ្ទាទេវីទាំងយប់ទាំងថ្ងៃ ។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ទ្រង់ត្រាស់ហៅសោការក្ខាមាត្យ ដែលគាប់ព្រះហប្ញទ័យមកថា ម្នាលសម្លាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរដាក់នូវសរីរៈនាងភទ្ទាទេវីទៅក្នុងស្នូកប្រេង ជាវិការនៃដែកហើយ គ្របដោយស្នូកដែកដទៃទៀត ទុកឲ្យយើងគ្រាន់ឃើញ សរីរៈនាងភទ្ទាទេវីយូរក្រែលបន្តិច ។ សោការក្ខាមាត្យ ជាទីគាប់ព្រះហ្ឫទ័យ ទទួលព្រះរាជឱង្ការព្រះរាជាមុណ្ឌៈថា ព្រះករុណាថ្លៃវិសេស ហើយ ដាក់សរីរៈព្រះនាងភទ្ទាទេវីក្នុងស្នូកប្រេងជាវិការនៃដែកហើយ គ្របដោយ ស្នូកដែកដទៃទៀត ។ លំដាប់នោះ សោការក្ខាមាត្យជាទីស្រឡាញ់ មាន សេចក្តីត្រិះរិះយ៉ាងនេះថា ព្រះនាងភទ្ទាទេវីជាទីស្រឡាញ់ពេញព្រះហបឫទ័យ នៃព្រះរាជាមុណ្ឌៈនេះ ទិវង្គតទៅហើយ កាលព្រះនាងភទ្ទាទេវីជាទីស្រឡាញ់ ពេញព្រះហបឫទ័យទិវង្គតទៅហើយ ព្រះរាជានោះ មិនស្រង់ទឹក មិនប្រោះព្រំ មិនសោយក្រយាស្ងោយ មិនប្រកបការងារសោះ ទ្រង់ជ្រប់ទៅក្នុងសរីរៈព្រះនាង ភទ្ទាទេវីទាំងយប់ទាំងថ្ងៃ ។ ព្រះរាជាមុណ្ឌៈចូលទៅជិតសមណព្រាហ្មណ៍ ណាហ្ន៎ ហើយស្តាប់ធម៌របស់សមណព្រាហ្មណ៍ណា ទើបនឹងគប្បីលះបង់នូវ សរ គឺសេចក្តីសោកចេញបាន ។ លំដាប់នោះ សោការក្ខាមាត្យជាទីគាប់ ព្រះហបឫទ័យ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះនារទៈដ៏មានអាយុនេះ គង់ នៅក្