អាវរណសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះក៏ ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ជាគ្រឿង ទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ។ ធម៌ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់ នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ព្យាបាទជាគ្រឿង ទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំង ថយ ១ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមាន កម្លាំងថយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសោត មិនបានលះបង់ធម៌ ៥ នេះ ដែលជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ នឹង ដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍អ្នកដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬនឹងធ្វើឲ្យជាក់ច្បាស់នូវញាណទស្សនវិសេស ល្មមឲ្យបាននូវអរិយភាពដ៏ លើសលុប ជាងមនុស្សធម៌តទៅ ដោយប្រាជ្ញាមិនមានកម្លាំង និងម