អដ្ឋកថានីវរណសូត្រ
ទុតិយបណ្ណាសក ៣ គប្បីជ្រាបវិនិច្ឆ័យក្នុងអាវរណសូត្រទី ១ នៃទុតិយបណ្ណាសក ដូចតទៅនេះ កិលេសទាំងឡាយ ឈ្មោះថា អាវរណ ព្រោះអំណាចរារាំង ។ ឈ្មោះថា នីវារណ ព្រោះមានអំណាចរារាំង ។ បទថា ចេតសោ អជ្ឈារុហា ប្រែថា ដែលគ្របសង្កត់ចិត្ត កិលេស ឈ្មោះថា ធ្វើឲ្យបញ្ញាទុព្វល កម្លាំង ព្រោះធ្វើវិបស្សនាបញ្ញា និងមគ្គប្បញ្ញាឲ្យអស់កម្លាំង ដោយអត្ថថា រារាំងមិនឲ្យកើតឡើង ។ មួយប្រការទៀត ឈ្មោះថា ធ្វើបញ្ញាឲ្យខ្សោយ កម្លាំង ព្រោះបញ្ញា ដែលលាយឡំដោយកិលេសទាំងនេះកើតឡើង កិលេស ទាំងនោះ ធ្វើបញ្ញានោះឲ្យខ្សោយកម្លាំង ដូច្នេះក៏មាន ។ បទថា អពលាយ សេចក្តីថា ឈ្មោះថា ប្រាសចាកកម្លាំង ព្រោះត្រូវនីវរណៈ ៥ រួបរឹត ។ បទថា ឧត្តរឹ វា មនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសំ សេចក្តីថា នូវញាណទស្សនៈដ៏វិសេស ដែលអាចធ្វើនូវភាពជាព្រះអរិយៈឲ្យបានក្រៃលែង ជាងមនុស្សធម៌ ពោល គឺកុសលកម្មបថ ១០ យ៉ាង ។ បទថា ហារហារិនី គឺអាចបន្សាត់វត្ថុដែលល្មមបន្សាត់ទៅបាន ។ បទថា នង្គលមុខានិ ប្រែថា មាត់អូរ ព្រោះជនទាំងឡាយ ហៅមាត់អូរទាំងនោះ ថា នង្គលមុខានិ ព្រោះគេយកនង្គ័លភ្ជួរ ភ្ជួរចូលទៅ ធ្វើឲ្យដូចជាស្នាម ភ្ជួរ ។ ក្នុងបទថា ឯវមេវ ខោ នេះ វិបស្សនាញាណ គប្បីឃើញដូចក្រ សែទឹក វេលាដែលភិក្ខុលះបង់សំវរៈក្នុងទ្វាទាំង ៦ គប្បីឃើញដូចវេលា ដែលមាត់អូរទាំងសងខាង វេលាដែលភិក្ខុត្រូវនីវរណៈ ៥ រួបរឹត គប្បីឃើញ ដូចវេលា ដែលគេបោះបង្គោលកណ្តាលស្ទឹង ហើយធ្វើទំនប់រារាំងដោយស្លឹកឈើ ស្ងួត ស្មៅ និងដីឥដ្ឋ ទឹកក៏បោកបក់បែកបាក់ទៅ ពេលដែលភិក្ខុមិនអាច កម្ចាត់អកុសលទាំងពួង ដោយវិបស្សនាញាណ ហើយសម្រេចដល់សាគរ គឺផ្លូវនៃព្រះនិព្វានបាន គប្បីជ្រាបដូចពេលដែលគេធ្វ