រាសិសូត្រ

ក្បាលទី 28 · ទំព័រ 865

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា គំនរអកុសល ( បើ ) ពោលឲ្យត្រូវគួរហៅថា នីវរណៈ ៥ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ គំនរអកុសលទាំងអស់ ក៏គឺនីវរណៈទាំង ៥ យ៉ាងនេះ ។ នីវរណៈ ៥ តើដូចម្តេច ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាល ពោលថា គំនរអកុសល ( បើ ) ពោលឲ្យត្រូវគួរហៅថា នីវរណៈ ៥ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ គំនរអកុសលទាំងអស់ ក៏គឺនីវរណៈ ៥ យ៉ាងនេះ ។ ៥