អដ្ឋកថាអង្គសូត្រ

ក្បាលទី 28 · ទំព័រ 867

គប្បីជ្រាបវិនិច្ឆ័យក្នុងអង្គសូត្រទី ៣ ដូចតទៅនេះ ក្នុងបទថា បធានិយង្គានិ ភាវៈ គឺការតាំងសេចក្តីព្យាយាម លោកហៅថា បធាន សេចក្តីព្យាយាមរបស់ភិក្ខុនោះមាន ហេតុនោះ ភិក្ខុនោះ ឈ្មោះថា ជាអ្នក មានសេចក្តីព្យាយាម អង្គរបស់ភិក្ខុអ្នកមានសេចក្តីព្យាយាម ព្រោះហេតុនោះ ឈ្មោះថា បធានិយង្គ ។ បទថា សត្ថូ ប្រែថា ជាអ្នកប្រកបដោយសទ្ធា ។ សទ្ធានោះមាន ៤ យ៉ាង គឺអាគមសទ្ធា ១ អធិគមសទ្ធា ១ ឱកប្បនសទ្ធា ១ បសាទសទ្ធា ១ បណ្តាសទ្ធាទាំង ៤ នោះ សទ្ធារបស់ព្រះសព្វញ្ញូពោធិសត្វ ឈ្មោះថា អាគមសទ្ធា ព្រោះមានមកតាំងអំពីការបំពេញបារមី ដែលឈ្មោះថា អធិគមសទ្ធា ព្រោះសម្រេចដោយការចាក់ធ្លុះ របស់ព្រះអរិយសាវ័កទាំងឡាយ ។ ការជឿដ៏មាំទាំ ព្រោះមិនញាប់ញ័រ កាលពោលថា ពុទ្ធោ ធម្មោ សង្ឃោ ដូច្នេះ ឈ្មោះថា ឱកប្បនសទ្ធា ការកើតឡើងនៃការជ្រះថ្លា ឈ្មោះថា បសាទសទ្ធា ក្នុងព្រះសូត្រនេះ លោកបំណងយកឱកប្បនសទ្ធា ។ បទថា ពោធឹ បានដល់ មគ្គញ្ញាណ ៤ ភិក្ខុរមែងជឿថា មគ្គញ្ញាណ ៤ នោះ ដែលព្រះតថាគតទ្រង់ចាក់ធ្លុះដោយល្អហើយ ។ ពាក្យនោះត្រឹមតែជាមាតិកានៃទេសនា បុណ្ណោះ ។ សទ្ធាក្នុងរតនៈទាំង ៣ លោកបំណងយកដោយអង្គនេះ ព្រោះ ភិក្ខុណាមានសេចក្តីជ្រះថ្លា មានកម្លាំងខ្លាំងក្នុងព្រះពុទ្ធជាដើម សេចក្តីព្យាយាម គឺបធាន រមែងសម្រេចដល់ភិក្ខុនោះ ។ បទថា អប្បាពាធោ គឺមិនមានរោគ ។ បទថា អប្បាតង្កោ គឺមិន មានទុក្ខ ។ បទថា សមវេបកិនិយា ប្រែថា មានការរលួយស្មើ ។ បទថា គហណិយា ប្រែថា ដែលភ្លើងធាតុកើតអំពីកម្ម ។ បទថា នាតិសីតាយ នាច្ចុណ្ញាយ សេចក្តីថា ពិតហើយ ភិក្ខុមានភ្លើងធាតុត្រជាក់ពេក រមែងខ្លាច រងា មានភ្លើងធាតុក្តៅពេក រមែងខ្លាចក្តៅ សេចក្តីព្យាយាម