សមយសូត្រ

ក្បាលទី 28 · ទំព័រ 869

ម្នាលភិក្ខុទាំងឡាយ អសម័យ ( សម័យមិនគួរ ) ៥ យ៉ាង នេះដើម្បីព្យាយាម ។ អសម័យ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកគ្រាំគ្រា ត្រូវជរាគ្របសង្កត់ ម្នាលភិក្ខុទាំងឡាយ នេះជាអសម័យទី ១ ដើម្បីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ជាអ្នកមានព្យាធិ ត្រូវព្យាធិគ្របសង្កត់ ម្នាលភិក្ខុទាំងឡាយ នេះជាអសម័យទី ២ ដើម្បីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្រុកអំណត់អត់បាយ មានស្រូវមិនល្អ រកបិណ្ឌបាតបានដោយក្រ មិនងាយបុគ្គលព្យាយាមស្វែងរក អាហារបានឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអសម័យទី ៣ ដើម្បីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ( ស្រុក ) មានភ័យ មានការរំភើបកក្រើក ក្នុងដងព្រៃ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ចក្កយាន ហើយបរទៅ ម្នាល ភិក្ខុទាំងឡាយ នេះជាអសម័យទី ៤ ដើម្បីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សង្ឃបែកគ្នា ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ ការជេរគ្នានិងគ្នាក៏រមែងមាន ការប្រទេចគ្នានិងគ្នាក៏រមែងមាន ការនិយាយ បោះបោកគ្នានិងគ្នាក៏រមែងមាន ការបោះបង់ចោលគ្នានិងគ្នាក៏រមែងមាន ពួក ជនដែលមិនទាន់ជ្រះថ្លា ក្នុងសង្ឃនោះឯង ក៏នៅតែមិនជ្រះថ្លា ពួកជនខ្លះដែល ជ្រះថ្លាហើយ ក៏បែរចិត្តផ្សេងទៅវិញ ម្នាលភិក្ខុទាំងឡាយ នេះជាអសម័យទី ៥ ដើម្បីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ យ៉ាងនេះឯង ជាអសម័យ ដើម្បីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ អសម័យ ( សម័យមិនគួរ ) ៥ យ៉ាងនេះឯង ដើម្បីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ សម័យ ៥ យ៉ាងនេះ ដើម្បីព្យាយាម ។ សម័យ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះនៅក្មេងកំលោះ ពេញកម្លាំង មាន