អដ្ឋកថាសមយសូត្រ

ក្បាលទី 28 · ទំព័រ 871

គប្បីជ្រាបវិនិច្ឆ័យក្នុងសមយសូត្រទី ៤ ដូចតទៅនេះ បទថា បធានាយ គឺដើម្បីជាប្រយោជន៍ដល់ការធ្វើសេចក្តី ព្យាយាម ។ បទថា ន សុករំ ឧព្ឆោន បគ្គហេន យាបេតុំ សេចក្តីថា ភិក្ខុទាំងឡាយមិន អាចញ៉ាំងជីវិតនៅបាន ដោយការឱបបាត្រត្រាច់សូមទៅមក ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគ ត្រាស់វដ្តៈផង វិវដ្តៈផង ។