អដ្ឋកថាមាតុបុត្តកសូត្រ

ក្បាលទី 28 · ទំព័រ 875

គប្បីជ្រាបវិនិច្ឆ័យក្នុងមាតុបុត្តិកសូត្រទី ៥ ដូចតទៅនេះ បទថា បរិយាទាយ តិដ្ឋតិ សេចក្តីថា រមែងគ្របសង្កត់ គឺទាញយក បាន ដល់ គប្បីឲ្យញាប់ញ័ទៅ តាំងនៅ ។ បទថា ឧគ្ឃាតិតា បានដល់ បោង ឡើង ។ បទថា អសិហត្ថេន សេចក្តីថា សូម្បីបុគ្គលកាន់ដាវមកបំណងនឹង នឹងកាត់ក្បាល ។ បទថា បិសាចេន សេចក្តីថា សូម្បីយក្សដែលមក បំណងនឹងស៊ី ។ បទថា អាសទ្ទេ ប្រែថា គប្បីពាល់ត្រូវ ។ បទថា មញ្ជុនា ប្រែថា ដែលទន់ភ្លន់ ។ បទថា កាមោឃវុឡានំ គឺដែលឱឃៈ គឺដែលកាមោឃៈបក់ផាត់ឲ្យទៅ រុញច្រានទៅ ។ បទថា កាលំ គតឹ ភាវាភវំ គឺដែលគតិ និងការមានរឿយៗ អស់កាលនៃវដ្តៈ ។ បទថា បុរក្ខតា គឺដែលត្រាច់ទៅខាងមុខ បានដល់ ធ្វើទុកខាងមុខ ។ បទថា យេ ច កាមេ បរិញ្ញាយ សេចក្តីថា ជនទាំងឡាយណាដែលជាបណ្ឌិតកំណត់ដឹងកាមទាំង ២ យ៉ាង ដោយបរិញ្ញា ៣ ។ បទថា ចរន្តិ អកុតោ ភយា សេចក្តីថា ឈ្មោះថា ការមានភ័យអំពីទីណា មិនមានដល់ព្រះខីណាស្រពទាំងឡាយ ព្រោះដូច្នោះ ទើបព្រះខីណាស្រពទាំងនោះ មិនមានភ័យអំពីទីណា ត្រាច់ ទៅ ។ បទថា បរគតា សេចក្តីថា និព្វាន លោកហៅថា ត្រើយ ។ អធិប្បាយថា ចូលដល់និព្វាននោះ គឺធ្វើឲ្យជាក់ច្បាស់ ហើយតាំងនៅ ។ បទថា អាសវក្ខយំ បានដល់ អរហត្ត ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគ ត្រាស់វដ្តៈបុណ្ណោះ ក្នុងគាថាទាំងឡាយ ត្រាស់វដ្តៈផង វិវដ្តៈផង ។