ឋានសូត្រ

ក្បាលទី 28 · ទំព័រ 881

ប្រាកដដល់ខ្ញុំ ។ បទថា ធម្មា ច មំ នប្បដិភន្តិ សេចក្តីថា ធម៌ គឺសមថៈ និងវិបស្សនា ក៏មិនប្រាកដដល់ខ្ញុំ ។ បទថា អនភិរតោ ច ព្រហ្មចរិយំ ចរាមិ សេចក្តីថា ខ្ញុំជាអ្នកអផ្សុក ហើយនៅប្រព្រឹត្តព្រហ្មចរិយៈ ។ បទថា យេន ភគវា តេនុបសង្កមិ សេចក្តីថា ឧបជ្ឈាយ៍ស្តាប់ពាក្យរបស់ភិក្ខុនោះហើយ គិតថា ភិក្ខុនេះជាពុទ្ធវេនេយ្យបុគ្គល ទើបចូលទៅក្រាបទូលហេតុការណ៍នោះ ដល់ព្រះមានព្រះភាគ ។ បទថា អវិបស្សកស្ស កុសលានំ ធម្មានំ សេចក្តី ថា ជាអ្នកមិនឃើញច្បាស់នូវធម៌ដែលជាកុសល គឺមិនស្វះស្វែងរក ។ បទថា ពោធិបក្ខិកានំ បានដល់ ធម៌ ៣៧ មានសតិប្បដ្ឋានជាដើម ។ ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ។ ស្ថាន ៥ យ៉ាង តើដូចម្តេច ។ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ ១ ។ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញមានព្យាធិជាធម្មតា មិនកន្លង ព្យាធិទៅបានឡើយ ១ ។ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញមានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ ទៅបានឡើយ ១ ។ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា រឿយៗ ថា អាត្មាអញតែងមានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និង សង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ១ ។