បឋមទុល្លភសូត្រ
ក្បាលទី 28 · ទំព័រ 898
ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត ( អ្នកបួសខាងឯចាស់ ) ប្រកបដោយធម៌ ៥ យ៉ាង រកបានដោយក្រ ។ វុឌ្ឍបព្វជិតប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិតជាអ្នកមានបញ្ញាល្អិត ល្អ រកបានដោយក្រ ១ ជាអ្នកបរិបូណ៌ដោយមារយាទល្អ រកបានដោយក្រ ១ ជាអ្នកចេះដឹងច្រើន រកបានដោយក្រ ១ ជាអ្នកចេះសម្តែងធម៌ រកបាន ដោយក្រ ១ ជាអ្នកទ្រទ្រង់វិន័យ រកបានដោយក្រ ១ ។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត ( អ្នកបួសខាងឯចាស់ ) ប្រកបដោយធម៌ ៥ យ៉ាង នេះឯង រកបានដោយក្រ ។ ៥