បឋមសញ្ញាសូត្រ

ក្បាលទី 28 · ទំព័រ 901

ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះ ដែលបុគ្គលចម្រើន ធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទី តាំង មានព្រះនិព្វានជាទីបំផុត ។ សញ្ញា ៥ យ៉ាង តើដូចម្តេច ។ គឺអសុភសញ្ញា ( សេចក្តីសម្គាល់ថាមិនល្អ ) ១ មរណសញ្ញា ( សេចក្តីសម្គាល់ ក្នុងសេចក្តីស្លាប់ ) ១ អាទីនវសញ្ញា ( សេចក្តីសម្គាល់ថាជាទោស ) ១ អាហារេបដិកូលសញ្ញា ( សេចក្តីសម្គាល់ក្នុងអាហារថាជាបដិកូល ) ១ សព្វលោកេ អនភិរតសញ្ញា ( សេចក្តីសម្គាល់ថាមិនគួរត្រេកត្រអាលក្នុង លោកទាំងពួង ) ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះឯង ដែល បុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្ស ច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វានជាទីបំផុត ។