អដ្ឋកថាបឋមសញ្ញាសូត្រ

ក្បាលទី 28 · ទំព័រ 902

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសញ្ញាសូត្រទី ១ នៃសញ្ញាវគ្គទី ២ ដូចតទៅនេះ បទថា មហប្ផលា គឺមានផលច្រើន ដោយផលដែលជាវិបាក ។ ឈ្មោះថា មហានិសំសា ព្រោះមានអានិសង្សច្រើន ដោយ អានិសង្សដែលជាវិបាក ។ បទថា អមតោគធា គឺមានព្រះនិព្វានដែល ជាទីពឹង ។ បទថា សព្វលោកេ អនភិរតសញ្ញា បានដល់ សញ្ញាដែល កើតឡើងដល់បុគ្គលដែលមិនត្រេកអរក្នុងលោក ដែលជាទីអាស្រ័យនៅនៃ ធាតុទាំង ៣ ។