បឋមវឌ្ឍិសូត្រ
៣-៤ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កកាលចម្រើនដោយសេចក្តី ចម្រើន ៥ យ៉ាង ឈ្មោះថា ចម្រើនដោយសេចក្តីចម្រើនដ៏ប្រសើរ ទាំង ឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យកនូវប្រយោជន៍ដ៏ ឧត្តមដល់រាងកាយ ។ អរិយសាវ័កចម្រើនដោយសេចក្តីចម្រើន ៥ យ៉ាង តើដូចម្តេច ។ គឺចម្រើនដោយសទ្ធា ១ ចម្រើនដោយសីល ១ ចម្រើន ដោយសុតៈ ១ ចម្រើនដោយចាគៈ ១ ចម្រើនដោយបញ្ញា ១ ។ ម្នាល ភិក្ខុទាំងឡាយ អរិយសាវ័ក កាលចម្រើនដោយសេចក្តីចម្រើន ៥ យ៉ាងនេះ ឯង ឈ្មោះថា ចម្រើនដោយសេចក្តីចម្រើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់ យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យកនូវប្រយោជន៍ដ៏ឧត្តមដល់ រាងកាយ ។ បុគ្គលណាចម្រើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយ ចាគៈ ដោយបញ្ញា បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះថា ជា សប្បុរសមានប្រាជាជាគ្រឿងពិចារណា រមែងកាន់យកនូវ ប្រយោជន៍ទាំងពីរ គឺប្រយោជន៍មានខ្លឹម និងប្រយោជន៍ដ៏ ឧត្តមដល់ខ្លួន ក្នុងលោកនេះបាន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលចម្រើនដោយសេចក្តី ចម្រើន ៥ យ៉ាង ឈ្មោះថាចម្រើនដោយសេចក្តីចម្រើនដ៏ប្រសើរ ទាំងឈ្មោះ ថាកាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យកនូវប្រយោជន៍ដ៏ឧត្តមដល់ រាងកាយ ។ អរិយសាវិកាចម្រើនដោយសេចក្តីចម្រើន ៥ យ៉ាងតើដូចម្តេច ។ គឺចម្រើនដោយសទ្ធា ១ ចម្រើនដោយសីល ១ ចម្រើនដោយ សុតៈ ១ ចម្រើនដោយចាគៈ ១ ចម្រើនដោយបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកាចម្រើនដោយសេចក្តីចម្រើន ៥ យ៉ាងនេះឯង ឈ្មោះ ថា ចម្រើនដោយសេចក្តីចម្រើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យកនូវប្រយោជន៍ដ៏ឧត្តមដល់រាងកាយ ។