សាកច្ឆសូត្រ
ក្បាលទី 28 · ទំព័រ 906
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា គួរដល់ការសាកសួររបស់សព្រហ្មចារីទាំងឡាយ ។ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងតើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បរិបូណ៌ដោយ សីលដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នាដែលមានមកក្នុងសីលសម្បទាកថា ១ បរិបូណ៌ដោយសមាធិដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នាដែល មានមកក្នុងសមាធិសម្បទាកថា ១ បរិបូណ៌ដោយប្រាជ្ញាដោយខ្លួនឯង ទាំង បានព្យាករនូវប្រស្នាដែលមានមកក្នុងបញ្ញាសម្បទាកថា ១ បរិបូណ៌ដោយ វិមុត្តិដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នាដែល មានមកក្នុងវិមុត្តិសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង ទាំងបានព្យាករនូវ ប្រស្នាដែលមានមកក្នុងវិមុត្តិញ្ញាណទស្សនសម្បទាកថា ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា គួរដល់ការសាកសួរ របស់សព្រហ្មចារីទាំងឡាយ ។