សាជីវសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរ ដល់សាជីវៈ ( ការសួរប្រស្នា និងការដោះប្រស្នា ) របស់សព្រហ្មចារីទាំងឡាយបាន ។ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បរិបូណ៌ដោយសីលដោយខ្លួនឯង ទាំងបាន ព្យាករនូវប្រស្នាដែលខ្លួនតាក់តែងទុកក្នុងសីលសម្បទាកថា ១ បរិបូណ៌ ដោយសមាធិដោយខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលខ្លួនតាក់តែងទុកក្នុង សមាធិសម្បទាកថា ១ បរិបូណ៌ដោយបញ្ញាដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលខ្លួនតាក់តែងទុកក្នុងបញ្ញាសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នាដែលខ្លួនតាក់តែងទុកក្នុងវិមុត្តិសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នា ដែលខ្លួនតាក់តែងទុកក្នុងវិមុត្តិញ្ញាណទស្សនសម្បទាកថា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរដល់ សាជីវៈរបស់សព្រហ្មចារីទាំងឡាយបាន ។ ៥