អដ្ឋកថាសាជីវសូត្រ

ក្បាលទី 28 · ទំព័រ 908

គប្បីជ្រាបវិនិច្ឆ័យក្នុងសាជីវសូត្រទី ៦ ដូចតទៅនេះ បទថា អលំសាជីវោ ប្រែថា គួរដល់ការមានអាជីវៈរួមគ្នា ។ បទថា សាជីវោ បានដល់ ការសួរបញ្ញា និងការឆ្លើយបញ្ញា ។ ពិតហើយ សព្រហ្មចារីទាំងមូល រមែងញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅរួមបញ្ញាជាមួយគ្នា ព្រោះហេតុនោះ ការសួរ និងការឆ្លើយបញ្ញានោះ ព្រះមានព្រះភាគត្រាស់ថា សាជីវ ព្រោះមាន អាជីវៈរួមគ្នា ។ បទថា កតំ បញ្ហំ គឺបញ្ញាដែលតាំងសួរហើយ ។