បឋមឥទ្ធិបាទសូត្រ

ក្បាលទី 28 · ទំព័រ 909

ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុក្តី ភិក្ខុនីក្តី ចម្រើនធម៌ ៥ យ៉ាង ធ្វើឲ្យរឿយៗ នូវធម៌ ៥ យ៉ាង បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានសម្រេចដល់បុគ្គលនោះ គឺថា នឹងបានសម្រេចនូវ ភាវៈជាព្រះអរហន្តក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទិសេសសល់ នៅ ក៏គង់នឹងបានសម្រេចនូវភាវៈជាអនាគាមិបុគ្គលពុំខានឡើយ ។ ធម៌ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចម្រើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ទាំង ប្រឹងចម្រើននូវការព្យាយាម ដ៏លើសលុបជាគម្រប់ ៥ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយទោះជាភិក្ខុក្តី ភិក្ខុនីក្តី ចម្រើនធម៌ ៥ យ៉ាងនេះ ធ្វើឲ្យ រឿយៗ នូវធម៌ ៥ យ៉ាងនេះ បណ្តាផលទាំង ២ ផលណាមួយគង់នឹង បានសម្រេចដល់បុគ្គលនោះ គឺថា នឹងបានសម្រេចនូវភាវៈជាព្រះអរហន្តក្នុង បច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទិសេសសល់នៅ ក៏គង់នឹង បានសម្រេចនូវភាវៈជាអនាគាមិបុគ្គលពុំខានឡើយ ។