និព្វិទាសូត្រ និងអាសវក្ខយសូត្រ

ក្បាលទី 28 · ទំព័រ 912

និព្វិទាសូត្រទី ៩ និងអាសវក្ខយសូត្រទី ១០ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ដែលភិក្ខុបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បី ប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់ដោយមិនសល់ ដើម្បីរម្ងាប់ ដើម្បីដឹង ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ។ ធម៌ ៥ យ៉ាងតើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយៗ ថា មិនស្អាតក្នុង កាយ ១ សម្គាល់ថាគួរខ្ពើមក្នុងអាហារ ១ សម្គាល់ថាមិនគួរត្រេកត្រអាល ក្នុងលោកទាំងពួង ១ ឃើញរឿយៗ ថា មិនទៀងក្នុងសង្ខារទាំងពួង ១ ទាំង មរណសញ្ញាក៏ប្រាកដឡើង ខាងក្នុងចិត្តរបស់ភិក្ខុនោះដោយប្រពៃ ១ ។ ម្នាល ភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយដោយចំណែកមួយ ដើម្បី ប្រាសចាកតម្រេក ដើម្បីរលត់មិនសល់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បី ត្រាស់ដឹង ដើម្បីព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ដែលភិក្ខុបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងយ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ជាអ្នកឃើញរឿយៗ ថា មិនស្អាតក្នុងកាយ ១ សម្គាល់ថា គួរខ្ពើមក្នុង អាហារ ១ សម្គាល់ថា មិនគួរត្រេកអរក្នុងលោកទាំងពួង ១ ឃើញរឿយៗ ថា មិនទៀងក្នុងសង្ខារទាំងពួង ១ ទាំងមរណសញ្ញាក៏ប្រាកដឡើង ខាងក្នុង ចិត្តរបស់ភិក្ខុនោះដោយប្រពៃ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ឯង ដែលភិក្ខុបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅដើម្បី អស់ទៅនៃអាសវៈទាំងឡាយ ។ សញ្ញាវគ្គទី ២ ចប់ ឧទ្ទាននៃសញ្ញាវគ