អដ្ឋកថាបឋមចេតោវិមុត្តិសូត្រ

ក្បាលទី 28 · ទំព័រ 917

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមចេតោវិមុត្តិសូត្រទី ១ នៃយោធាជីវវគ្គទី ៣ ដូចតទៅនេះ ពាក្យថា យតោ ខោ ភិក្ខវេ ជាដើមនេះ ព្រះមាន ព្រះភាគ ទ្រង់ផ្តើមក្នុងឥឡូវនេះ ដើម្បីទ្រង់សរសើរភិក្ខុដែលចម្រើន វិបស្សនាហើយ សម្រេចអរហត្ត តាមដែលបានត្រាស់ហើយខាងដើម ។ បណ្តាបទទាំងនោះ បទថា យតោ ខោ ប្រែថា កាលណា ។ បទថា ឧក្ខិត្តបលិឃោ បានដល់ ដកនូវជើងគុល គឺអវិជ្ជាចេញទៅហើយ ។ បទថា សង្កិណ្ណបរិក្ខោ បានដល់ រើនូវគូ គឺសង្សារវដ្តឲ្យខ្ទេចខ្ទីហើយ ។ បទថា អព្វុឡេសិកោ បានដល់ ដកនូវសសរ គឺតណ្ហាចេញហើយ ។ បទថា និរគ្គឡោ បានដល់ បើកនូវសន្ទះទ្វារ គឺនីវរណៈចេញហើយ ។ បទថា បន្នទ្ធជោ បន្នភារោ បានដល់ ដាក់នូវទង់ គឺមានះ និងភារៈ គឺខន្ធ អភិសង្ខារ និងកិលេសចុះហើយ ។ បទថា វិសំយុត្តោ បានដល់ រួចផុត ចាកវដ្តៈ ។ ពាក្យដ៏សេស គប្បីជ្រាបតាមន័យនៃព្រះបាលីនោះឯង ។ ព្រះមានព្រះភាគ ទ្រង់សម្តែងកាលរបស់ព្រះខីណាស្រព ដែលធ្វើ កិលេសឲ្យអស់ទៅដោយមគ្គ ហើយទៅកាន់ទីដេកដ៏ប្រសើរ គឺនិរោធ ចូល ផលសមាបត្តិ មានព្រះនិព្វានជាអារម្មណ៍ ដោយព្រះតម្រាស់មានប្រមាណ បុណ្ណេះ ប្រៀបដូចនគរ ២ គឺនគរចោរ ១ នគរក្សេម ១ ។ គ្រានោះ អ្នក ចម្បាំងធំម្នាក់ គិតថា ដរាបណានគរចោរនៅមាន ដរាបនោះ ខេមនគរក៏មិន ផុតភ័យ អញនឹងធ្វើនគរចោរមិនឲ្យជានគរ ហើយទើបពាក់ក្រោះ កាន់យក ព្រះខ័ន ចូលទៅកាន់នគរចោរ យកព្រះខ័នកាត់នូវសសរគោល ដែលគេ បញ្ឈរត្រង់ទ្វារនគរ ពុះបំបែកនូវសន្ទះទ្វារ ព្រមទាំងក្របទ្វារ លើកនូវជើង គុល ទម្លាយនូវកំពែង រើនូវគូ ដាក់នូវទង់ដែលគេលើកឡើង ដើម្បីលម្អ ព្រះនគរ ហើយយកភ្លើងដុតកម្ទេច ចូលទៅកាន់ខេមនគរ ឡើងលើប្រាសាទ មានពួកញាតិចោមរោម បរិភោគអាហារដ៏ឆ្ងាញ់