អដ្ឋកថាទុតិយវិមុត្តិសូត្រ

ក្បាលទី 28 · ទំព័រ 922

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយចេតោវិមុត្តិសូត្រទី ២ ដូចតទៅនេះ បទថា អនិច្ចសញ្ញា បានដល់ សញ្ញាដែលកើតឡើងថា បញ្ចក្ខន្ធមិនទៀង ដោយអាការ គឺមានហើយ ក៏ទៅជាមិនមាន ។ បទថា អនិច្ចេ ទុក្ខសញ្ញា បានដល់ សញ្ញាដែលកើតឡើងថា វត្ថុណាមិនទៀង វត្ថុនោះក៏ជាទុក្ខ គឺដោយ ការបៀតបៀន ។ បទថា ទុក្ខេ អនត្តសញ្ញា បានដល់ សញ្ញាដែលកើតឡើង ថា វត្ថុណាជាទុក្ខ វត្ថុនោះក៏ជាអនត្តា ដោយអាការ គឺមិននៅក្នុង អំណាច ។ ពាក្យដ៏សេស មានន័យដូចបានពោលហើយខាងដើមនោះឯង តែក្នុងព្រះសូត្រទាំង ២ នេះ ក៏ត្រាស់ហៅថា វិបស្សនាផល ។