អដ្ឋកថាទុតិយធម្មវិហារិកសូត្រ

ក្បាលទី 28 · ទំព័រ 928

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយធម្មវិហារិកសូត្រទី ៤ ដូចតទៅ នេះ បទថា ឧត្តរឹ ចស្ស បញ្ញាយ អត្ថំ នប្បជានាតិ សេចក្តីថា មិនដឹង អត្ថនៃធម៌នោះ ដោយមគ្គប្បញ្ញា ព្រមទាំងវិបស្សនា ក្រៃលែងជាងបរិយត្តិ នោះ ។ អធិប្បាយថា មិនឃើញ មិនចាក់ធ្លុះសច្ចៈ ៤ ។ ក្នុងវារៈក្រៅពីនោះ ក៏ន័យនេះដូចគ្នា ។ ជន ៦ ពួក គឺភិក្ខុ ពហូសូត ជាអ្នកបំពេញវិបស្សនា កម្មដ្ឋាន ជាព្រះសោតាបន្ន ព្រះសកទាគាមី ព្រះអនាគាមី ព្រះខីណាស្រព គប្បីជ្រាបថា ជាធម្មវិហារី គឺអ្នកនៅដោយធម៌ ក្នុងព្រះសូត្រទាំង ២ នេះ ដោយប្រការដូច្នេះ ។