បឋមយោធាជីវសូត្រ

ក្បាលទី 28 · ទំព័រ 929

ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ( អ្នករស់នៅដោយឋានៈ ជាទាហាន ) នេះមាន ៥ ពួក តែងមានប្រាកដក្នុងលោក ។ យោធាជីវៈទាំង ៥ ពួកតើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះក្នុងលោកនេះ គ្រាន់តែបានឃើញនូវផង់ធូលី ដែលហុយឡើង ( អំពីផែនដី ) ប៉ុណ្ណោះ ក៏ រួញរា ជច់ចិត្ត មិនរឹងបុឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបាន ។ ម្នាលភិក្ខុ ទាំងឡាយ យោធាជីវៈពួកខ្លះក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាល ភិក្ខុទាំងឡាយ នេះជាយោធាជីវៈទី ១ តែងមានប្រាកដក្នុងលោក ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន តែថា លុះបានឃើញចុងនៃទង់ជ័យប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងបឹុង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ យោធាជីវៈពួកខ្លះក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈទី ២ តែងមានប្រាកដក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះក្នុងលោកនេះ ចេះអត់ទ្រាំ នូវផង់ធូលីដែលហុយឡើងបាន អត់ទ្រាំនូវចុងនៃទង់ជ័យបាន តែថា លុះបាន ឮសំឡេងហោក្រេញ្ជៀវ របស់ពួកពលបុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងបុឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈទី ៣ តែងមានប្រាកដក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយ ឡើងបាន អត់ទ្រាំនូវចុងនៃទង់ជ័យបាន អត់ទ្រាំនូវពួកពលបាន តែថាភ័ន្តភាំង ស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា ។ ម្នាលភិក្ខុទាំងឡាយ យោ