អដ្ឋកថាទុតិយយោធាជីវសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយយោធាជីវសូត្រទី ៦ ដូចតទៅនេះ បទថា អសិចម្មំ គហេត្វា កាន់យកដាវ និងខែល ។ បទថា ធនុកលាបំ សន្នយ្ញិត្វា បានដល់ សកធ្នូនឹងបន្លោះធ្នូ ។ បទថា វិយុឡំ បានដល់ តាំង នៅដោយការប្រឈមមុខច្បាំង ។ បទថា សង្គាមំ ឱតរតិ បានដល់ ចូលកាន់ សង្រ្គាមធំ ។ បទថា ឧស្សហតិ វាយមតិ បានដល់ ធ្វើឧស្សាហ៍ គឺ ព្យាយាម ។ បទថា ហនន្តិ ប្រែថា សម្លាប់ ។ បទថា បរិយាទេន្តិ បាន ដល់ ទង់ទាញ គឺសង្កត់សង្កិន ។ បទថា ឧបលិក្ខន្តិ បានដល់ ចាក់ ។ បទថា អបនេន្តិ បានដល់ នាំទាហានបក្ខពួកខ្លួនទៅ ។ បទថា អបនេត្វា ញាតកានំ នេន្តិ បានដល់ នាំទាហានខាងខ្លួនបញ្ជូនទៅឲ្យញាតិ ។ បទថា នីយមានោ បានដល់ នាំទៅកាន់ផ្ទះខ្លួន ឬសម្នាក់ញាតិដ៏សេស ។ បទថា ឧបដ្ឋហន្តិ បរិចរន្តិ បានដល់ ធ្វើនូវការសម្ហាតគ្រឿងប្រហារ និងព្យាបាល របួសជាដើម ទំនុកបម្រុងថែរក្សា ។ បទថា អរក្ខិតេនេវ កាយេន បានដល់ មានកាយទ្វារមិនបានរក្សា ។ បទថា អរក្ខិតាយ វាចាយ បានដល់ មានវចីទ្វារមិនបានរក្សា ។ បទថា អរក្ខិតេន ចិត្តេន បានដល់ មានមនោទ្វារដែលមិនបានរក្សា ។ បទថា អនុបដ្ឋិតាយ សតិយា បានដល់ មិនធ្វើសតិឲ្យតាំងទុកដោយល្អ ។ បទថា អសំវុតេហិ ឥន្ទ្រិយេហិ បានដល់ មានឥន្ទ្រិយដែលមានចិត្តជាគម្រប់ ៦ មិន បានរវាំង មិនបានគ្រប់គ្រងហើយ ។ បទថា រាគោ ចិត្តំ អនុទ្ធំសេតិ បាន ដល់ រាគៈកាលកើតឡើង រមែងកម្ចាត់ចិត្តក្នុងសមថៈ និងវិបស្សនា គឺគ្រវែង ទៅឆ្ងាយ ។ បទថា រាគាយិតោម្ហិ អាវុសោ រាគបរេតោ សេចក្តីថា អាវុសោ ខ្ញុំត្រូវរាគៈជ្រលក់ហើយ ត្រូវរាគៈតាមដល់ហើយ ។ ក្នុងបទថា អដ្ឋិកង្កលូបមា ជាដើម កាមទាំងឡាយប្រៀបដូចកំណាត់ ឆ្អឹង ព្រោះអត្ថថា មានការឆ្