ទុតិយអនាគតសូត្រ

ក្បាលទី 28 · ទំព័រ 962

ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពិចារណាឃើញ នូវអនាគតភ័យ ៥ យ៉ាងនេះ ជាអ្នកមិនប្រមាទ មានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ មាន ចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិន ទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ អនាគតភ័យ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ឃើញដូច្នេះថា ឥឡូវនេះអាត្មាអញនៅក្មេងកំលោះ ជំទង់ មានសក់ខ្មៅស្រិល ប្រកបដោយវ័យចម្រើន គឺបឋមវ័យនៅឡើយ សម័យដែលជរាមកប៉ះពាល់ នូវរាងកាយនេះ រមែងមានដោយពិត ក៏កាយដែលចាស់គ្រាំគ្រា ត្រូវជរាមក គ្របសង្កត់ហើយ មិនងាយនឹងធ្វើទុកក្នុងចិត្ត នូវពាក្យប្រដៅនៃព្រះសម្មាសម្ពុទ្ធបាន មិនងាយនឹងគប់រកនូវសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តនោះ រមែងមកដល់ អាត្មាអញមុន បើដូច្នោះ អាត្មាអញប្រារព្ធសេចក្តីព្យាយាម ឲ្យបានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ បានធ្វើឲ្យជាក់ច្បាស់ អាត្មាអញជាអ្នកប្រកបដោយធម៌ណា សូម្បីខ្លួនចាស់ ជរាហើយ ក៏នឹងនៅជាសុខដោយធម៌នោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើ ពិចារណាឃើញនូវអនាគតភ័យទី ១ នេះហើយ ជាអ្នកមិនប្រមាទ មាន ព្យាយាមញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាច ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ