អដ្ឋកថាទុតិយអនាគតសូត្រ

ក្បាលទី 28 · ទំព័រ 968

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអនាគតសូត្រទី ៨ ដូចតទៅនេះ បទថា បុរា មំ សោ ធម្មោ អាគច្ឆតិ សេចក្តីថា ធម៌នោះមិន ទាន់មកដល់អាត្មាអញដរាបណា អាត្មាអញក៏នឹងផ្តើមសេចក្តីព្យាយាមមុន ដរាបនោះ ។ បទថា ខីរោទកីភូតា បានដល់ ដល់នូវភាពតែមួយ ដូចគ្នា នឹងទឹកជាមួយទឹកដោះ ។ បទថា បិយចក្ខូហិ បានដល់ ដោយភ្នែកពេញ ទៅដោយមេត្តា ។