វីតរាគសូត្រ
ក្បាលទី 28 · ទំព័រ 981
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុជាអ្នកមិន ទាន់ប្រាសចាករាគៈ ១ មិនទាន់ប្រាសចាកទោសៈ ១ មិនទាន់ប្រាសចាក មោហៈ ១ ជាអ្នកលុបគុណគេ ១ ប្រណាំងប្រជែងវាសនា ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុជាថេរៈដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនជាទី ស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់ សព្រហ្មចារីទាំងឡាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈដែលប្រកបដោយ ធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទី សរសើរ របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុ ជាអ្នកប្រាសចាករាគៈ ១ ប្រាសចាកទោសៈ ១ ប្រាសចាកមោហៈ ១ មិន លុបគុណគេ ១ មិនប្រណាំងប្រជែងវាសនា ១ ។ ធម៌ ៥ យ៉ាងនេះឯង ។ បេ ។ ៥