អដ្ឋកថាកុហកសូត្រ

ក្បាលទី 28 · ទំព័រ 983

គប្បីជ្រាបវិនិច្ឆ័យក្នុងកុហកសូត្រទី ៣ ដូចតទៅនេះ បទថា កុហកោ បានដល់ ជាអ្នកប្រកបដោយកុហកវត្ថុ គឺរឿងបោកបញ្ឆោត ។ បទថា លបកោ បានដល់ ជាអ្នកប្រកបដោយពាក្យរាក់ទាក់អាស្រ័យលាភ ។ បទថា នេមិត្តិកោ បានដល់ ជាអ្នកធ្វើអាកប្បកិរិយានៃនិមិត្ត គឺធ្វើសញ្ញា ។ បទថា និប្បេសិកោ បានដល់ ជាអ្នកប្រកបដោយល្បិច ។ បទថា លាភេន លាភំ និជិគឹសិតា បានដល់ ជាអ្នកស្វែងរកលាភ ដោយលាភ ។ សុក្កបក្ខ គឺធម៌ចំណែកល្អ គប្បីជ្រាបដោយការផ្ទុយគ្នា តាមដែលពោល ហើយនេះ ។