អសទ្ធសូត្រ

ក្បាលទី 28 · ទំព័រ 984

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមិនជឿកម្ម និង ផល ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ អាប់ឥតប្រាជ្ញា យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយ ធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាអ្នកជឿកម្ម ផល ១ ខ្មាសបាប ១ ខ្លាចបាប ១ ប្រុងព្យាយាម ១ មានប្រាជ្ញា ១ ។ ធម៌ ៥ យ៉ាងនេះឯង ។ បេ ។ ៥