អក្ខមសូត្រ

ក្បាលទី 28 · ទំព័រ 985

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺជាអ្នកមិនអត់ ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹង រស ១ មិនអត់ធន់នឹងផោដ្ឋព្វៈ ១ ។ ធម៌ ៥ យ៉ាងនេះឯង ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺជាអ្នកអត់ទ្រាំនឹងរូប ១ អត់ទ្រាំនឹងសំឡេង ១ អត់ទ្រាំនឹងក្លិន ១ អត់ទ្រាំនឹងរស ១ អត់ទ្រាំនឹងផោដ្ឋព្វៈ ១ ។ ធម៌ ៥ យ៉ាងនេះឯង ។ បេ ។ ៥