បដិសម្ភិទាសូត្រ

ក្បាលទី 28 · ទំព័រ 987

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើររបស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកបានអត្ថប្បដិសម្ភិទា ១ បានធម្មប្បដិសម្ភិទា ១ បាននិរុត្តិប្បដិសម្ភិទា ១ បានបដិភាណប្បដិសម្ភិទា ១ ជាអ្នកឧស្សាហ៍មិនខ្ជិលក្នុងកិច្ចដែលត្រូវធ្វើអ្វីៗ ទោះបីតូចធំរបស់ពួកស ព្រហ្មចារី ទាំងប្រកបដោយប្រាជ្ញាឈ្លាសវៃ ក្នុងកិច្ចការនោះល្មមធ្វើបាន ចាត់ចែងបាន ១ ។ ធម៌ ៥ យ៉ាងនេះឯង ។ បេ ។ ៥