សីលសូត្រ

ក្បាលទី 28 · ទំព័រ 988

បានដល់ ជាអ្នកបាននូវញាណដែលបែកធ្លាយក្នុងញាណទាំងនោះ ។ តែភិក្ខុ ដែលសម្រេចបដិភាណប្បដិសម្ភិទានោះ រមែងដឹងញាណទាំង ៣ នោះ បុណ្ណោះ មិនធ្វើកិច្ចរបស់ញាណទាំងនោះឡើយ ។ បទថា ឧច្ចាវចានិ បានដល់ ធំតូច ។ បទថា កឹករណីយានិ បានដល់ កិច្ចដែលគួរធ្វើ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុមានសីល ជាអ្នកសង្រួម ដោយការសង្រួមក្នុងបាតិមោក្ខ ប្រកបដោយអាចារៈ និងគោចរ តែងឃើញ ភ័យក្នុងទោសទាំងឡាយ ទោះបីតិចតួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកស្តាប់ច្រើន ចាំរបស់ដែលស្តាប់ហើយ ចេះចាំលែងភ្លេចនូវ របស់ដែលស្តាប់ហើយ ពួកធម៌ណាមានលម្អត្រង់ខាងដើម មានលម្អត្រង់ កណ្តាល មានលម្អត្រង់ខាងចុង ប្រកាសព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ បរិបូណ៌គ្រប់គ្រាន់ដ៏បរិសុទ្ធ ភិក្ខុនោះបានស្តាប់ធម៌ មានសភាពយ៉ាងនោះ ច្រើន ជាអ្នកស្ទាត់រត់មាត់ នឹកឃើញដោយចិត្តបាន ចាក់ធ្លុះល្អដោយប្រាជ្ញា បាន ១ ជាអ្នកមានសម្តីពីរោះគឹកកងល្អ ប្រកបដោយសម្តីអ្នកក្រុងហូរមិន ទាក់ មិនខុស ច្បាស់ បានសេចក្តី ១ ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានទូលាយនូវឈានទាំង ៤ ជាឈានអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿង នៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯងក្នុងបច្ចុប្បន្ន ១ ។