អដ្ឋកថាថេរសូត្រ
ក្បាលទី 28 · ទំព័រ 992
គប្បីជ្រាបវិនិច្ឆ័យក្នុងថេរសូត្រទី ៨ ដូចតទៅនេះ បទថា ថេរោ បានដល់ ជាអ្នកដល់នូវការមាំទាំ ។ បទថា រត្តញ្ញូ បានដល់ ជាអ្នកដឹង រាត្រីច្រើន ដែលកន្លងហើយ តាំងអំពីថ្ងៃបួសមក ។ បទថា ញាតោ បានដល់ ដែលគេស្គាល់ គឺប្រាកដហើយ ។ បទថា យសស្សី បានដល់ ជាអ្នកអាស្រ័យយស ។ បទថា មិច្ឆាទិដ្ឋិកោ បានដល់ ជាអ្នកឃើញ ដោយមិនឃើញតាមសេចក្តីពិត ។ បទថា សទ្ធម្មា វុដ្ឋាបេត្វា បានដល់ បបួលឲ្យចេញចាកធម៌ គឺកុសលកម្មបថ ១០ ។ បទថា អស្សទ្ធម្មេ បតិដ្ឋាបេតិ បានដល់ ឲ្យតាំងនៅក្នុងអកុសលកម្មបថ ១០ ។