បឋមសេក្ខសូត្រ
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បី សេចក្តីសាបសូន្យដល់ភិក្ខុជាសេក្ខៈ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺសេចក្តី ត្រេកអរនឹងការងារ ១ សេចក្តីត្រេកអរនឹងតិរច្ឆានកថា ១ សេចក្តីត្រេកអរ នឹងកិរិយាដេកលក់ ១ សេចក្តីត្រេកអរនឹងការច្រឡូកច្រឡំដោយពួក ១ មិន ពិចារណាចិត្តដែលផុត ( ចាកកិលេស ) យ៉ាងណា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ ជាសេក្ខៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បី សេចក្តីមិនសាបសូន្យដល់ភិក្ខុជាសេក្ខៈ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ សេចក្តីមិនត្រេកអរនឹងការងារ ១ សេចក្តីមិនត្រេកអរនឹងតិរច្ឆានកថា ១ សេចក្តីមិនត្រេកអរនឹងកិរិយា ដេកលក់ ១ សេចក្តីមិនត្រេកអរនឹងការនៅ ច្រឡូកច្រឡំដោយពួក ១ ពិចារណាចិត្តដែលផុត ( ចាកកិលេស ) យ៉ាងណា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បី សេចក្តីមិនសាបសូន្យដល់ភិក្ខុជាសេក្ខៈ ។ ៥