ទុតិយសេក្ខសូត្រ
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តដើម្បីសេចក្តី សាបសូន្យដល់ភិក្ខុជាសេក្ខៈ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅជាសេក្ខៈ តែមានកិច្ចច្រើន មានការងារច្រើន មិន ឈ្លាសវៃក្នុងកិច្ចដែលត្រូវធ្វើអ្វីៗ វៀរចាកការពួនសម្ងំក្នុងកម្មដ្ឋាន មិនប្រកបដោយ ចេតោសមថៈ ( សេចក្តីរម្ងាប់ចិត្ត ) ខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះ ជាធម៌ទី ១ ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ ។ ម្នាល ភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ ញ៉ាំងថ្ងៃឲ្យកន្លងទៅដោយការងារ បន្តិចបន្តួច បោះបង់ការពួនសម្ងំក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យដល់ ភិក្ខុជាសេក្ខៈ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនៅជាសេក្ខៈ ហើយ ច្រឡូកច្រឡំដោយគ្រហស្ថ និងបព្វជិត ដោយការជាប់ជំពាក់នឹងគ្រហស្ថដ៏មិន សមគួរ បោះបង់ការពួនសម្ងំក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យដល់ ភិក្ខុជាសេក្ខៈ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈចូលទៅកាន់ ស្រុកពីព្រឹកពេក ចេញមកវិញថ្ងៃពេក បោះបង់ការពួនសម្ងំក្នុងកម្មដ្ឋាន មិន ប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ប្រព្រឹត្ត ទៅដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុជាសេក្ខៈ ។ ម្នាលភិក្ខុទាំងឡាយ មួយ វិញទៀត ភិក្ខុជាសេក្ខៈមិនបានតាមសេចក្តីប្រាថ្នា បានលំបាក បានដោយក្រ នូវវាចាដែលជាគ្រឿងដុសខាត់កិលេស ជាទីសប្បាយដល់ធម៌ ជាគ្រឿងបើក ចិត្ត គឺវាចានាំឲ្យកើតសេចក្តីប្រាថ្នាតិ