បឋមសម្បទាសូត្រ

ក្បាលទី 28 · ទំព័រ 1001

ម្នាលភិក្ខុទាំងឡាយ សម្បទានេះមាន ៥ យ៉ាង ។ សម្បទា ៥ យ៉ាង គឺអ្វីខ្លះ ។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ សុតសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សម្បទា ៥ យ៉ាង ។ ៥ បឋមសម្បទាសូត្រទី ១ ក្នុងកកុធវគ្គទី ៥ លោកពោល សម្បទា ៥ លាយគ្នា ។