ព្យាករណសូត្រ
ក្បាលទី 28 · ទំព័រ 1003
ម្នាលភិក្ខុទាំងឡាយ ការព្យាករណ៍ ( អួត ) អរហត្តផលនេះ មាន ៥ យ៉ាង ។ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុព្យាករអរហត្តផលព្រោះតែខ្លួន ល្ងង់វង្វេង ១ ភិក្ខុអ្នកមានសេចក្តីប្រាថ្នាអាក្រក់ លុះក្នុងអំណាចសេចក្តីប្រាថ្នា ហើយព្យាករអរហត្តផល ១ ភិក្ខុព្យាករអរហត្តផលព្រោះតែឆ្កួត ព្រោះចិត្ត រវើរវាយ ១ ភិក្ខុព្យាករអរហត្តផល ដោយសម្គាល់ថាខ្លួនបាន ១ ភិក្ខុព្យាករ អរហត្តផលតាមត្រឹមត្រូវមែន ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ការព្យាករណ៍អរហត្តផល ៥ យ៉ាង ។ ៥