ផាសុសូត្រ

ក្បាលទី 28 · ទំព័រ 1004

ត្រូវសេចក្តីចង់បានគ្របសង្កត់ ។ បទថា អធិមានេន បានដល់ ដោយ សម្គាល់ថា បានសម្រេច ។ បទថា សម្មទេវ បានដល់ ដោយហេតុ ដោយ ន័យ ដោយការណ៍បុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានការនៅសប្បាយនេះមាន ៥ ពួក ។ ភិក្ខុនៅសប្បាយ ៥ ពួក គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ១ ព្រោះរម្ងាប់ វិតក្កវិចារៈ ។ បេ ។ បានដល់ទុតិយជ្ឈាន ១ ព្រោះប្រាសចាកបីតិ ។ បេ ។ បានដល់តតិយជ្ឈាន ១ ព្រោះលះបង់សុខផង ។ បេ ។ បានដល់ចតុត្ថជ្ឈាន ១ បានសម្រេចចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយ ធ្វើឲ្យច្បាស់លាស់ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុង បច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ភិក្ខុមានការនៅ សប្បាយ ៥ ពួក ។