អកុប្បសូត្រ
ក្បាលទី 28 · ទំព័រ 1005
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែង ត្រាស់ដឹងនូវធម៌មិនកម្រើក ( អរហត្ត ) យ៉ាងឆាប់រហ័ស ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបានដល់ អត្ថប្បដិសម្ភិទា ១ ធម្មប្បដិសម្ភិទា ១ និរុត្តិប្បដិសម្ភិទា ១ បដិភាណប្បដិសម្ភិទា ១ ពិចារណាចិត្តដែលផុតហើយយ៉ាងណា ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងបានត្រាស់ដឹងធម៌ មិនកម្រើកយ៉ាងឆាប់រហ័ស ។