អដ្ឋកថាសុតសូត្រ

ក្បាលទី 28 · ទំព័រ 1007

គប្បីជ្រាបវិនិច្ឆ័យក្នុងសុតសូត្រទី ៦ ដូចតទៅនេះ បទថា អប្បដ្ឋោ បានដល់ ជាអ្នកប្រារព្ធដល់ការងារតិច ។ បទថា អប្បកិច្ចោ បានដល់ ជាអ្នកមានកិច្ចដែលត្រូវធ្វើតិច ។ បទថា សុភរោ បានដល់ ជា បុគ្គលល្អ គឺចិញ្ចឹមបានងាយ ។ បទថា សុសន្តោសោ បានដល់ ជាអ្នកសន្តោស ដោយល្អ ដោយសន្តោស ៣ ។ បទថា ជីវិតបរិក្ខារេសុ បានដល់ ក្នុងវត្ថុដែលចាំបាច់ដល់ជីវិត ។ បទថា អប្បាហារោ បានដល់ ជាអ្នកមានអាហារ តិច ។ បទថា អនោទរិកត្តំ បានដល់ ដល់នូវភាពជាអ្នកមិន ឃើញតែផ្ទៃ គឺមិនបរិភោគច្រើន ។ បទថា អប្បមិទ្ធោ បានដល់ ជាអ្នក មិនដេកលក់ច្រើនឡើយ ។