អដ្ឋកថា កថាសូត្រ

ក្បាលទី 28 · ទំព័រ 1008

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង កាលបើ ធ្វើឲ្យថ្នឹកនូវអានាបានស្សតិ រមែងត្រាស់ដឹងធម៌មិនកម្រើកយ៉ាងឆាប់រហ័ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកខ្វល់ខ្វាយ តិច មានកិច្ចតិច គេចិញ្ចឹមងាយ មានសន្តោសល្អ ក្នុងបរិក្ខារគ្រឿង ចិញ្ចឹមជីវិត ១ ជាអ្នកមានអាហារតិច ប្រកបរឿយៗ នូវភាពជាអ្នកមានអាហារ តិចក្នុងពោះ ១ ជាអ្នកដេកលក់តិច ប្រកបរឿយៗ នូវសេចក្តីភាក់ រពឫក ១ បានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានទូលាយនូវវាចា ដែល ជាគ្រឿងដុសខាត់កិលេសដ៏ប្រសើរ ជាទីសប្បាយដល់ធម៌ជាគ្រឿងបើកចិត្ត គឺវាចានាំឲ្យប្រាថ្នាតិច វាចានាំឲ្យសន្តោស វាចានាំឲ្យស្ងប់ស្ងាត់ វាចាមិននាំឲ្យ ច្រឡូកច្រឡំដោយពួក ( គណៈ ) វាចានាំឲ្យប្រារព្ធសេចក្តីព្យាយាម វាចានាំឲ្យកើតសីល វាចានាំឲ្យកើតសមាធិ វាចានាំឲ្យកើតបញ្ញា វាចានាំឲ្យ កើតវិមុត្តិ វាចានាំឲ្យកើតវិមុត្តិញ្ញាណទស្សនៈ មានសភាពដូច្នោះ ១ ពិចារណានូវចិត្ត ដែលផុតស្រឡះហើយយ៉ាងណា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលបើថ្នឹកនូវអានាបានស្សតិ រមែង បានត្រាស់ដឹងនូវធម៌មិនកម្រើក យ៉ាងឆាប់រហ័ស ។