អដ្ឋកថា អារញ្ញសូត្រ

ក្បាលទី 28 · ទំព័រ 1009

ក្នុងកថាសូត្រទី ៧ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង កាលបើ បានធ្វើអានាបានស្សតិឲ្យច្រើន រមែងបានត្រាស់ដឹងធម៌មិនកម្រើក យ៉ាង ឆាប់រហ័ស ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ជាអ្នកខ្វល់ខ្វាយតិច មានកិច្ចតិច គេចិញ្ចឹមងាយ មានសន្តោសល្អ ក្នុង បរិក្ខារជាគ្រឿងចិញ្ចឹមជីវិត ១ ជាអ្នកមានអាហារតិច ប្រកបរឿយៗ នូវភាពជា អ្នកមានអាហារតិចក្នុងពោះ ១ ជាអ្នកដេកលក់តិច ប្រកបរឿយៗ នូវ សេចក្តីភាក់រពឫក ១ ជាអ្នកនៅក្នុងព្រៃ មានសេនាសនៈដ៏ស្ងាត់ ១ ពិចារណាចិត្ត ដែលផុតស្រឡះហើយយ៉ាងណា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលបើបានធ្វើអានាបានស្សតិឲ្យច្រើន រមែងបានត្រាស់ដឹងធម៌មិនកម្រើក យ៉ាងឆាប់រហ័ស ។