សីហសូត្រ
ក្នុងអារញ្ញសូត្រទី ៨ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈជាស្តេចម្រឹគ តែងចេញអំពី ទីអាស្រ័យក្នុងសម័យរសៀល លុះចេញពីទីអាស្រ័យហើយ ក៏មឹតពត់ខ្លួន លុះមឹតពត់ខ្លួនរួចហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេក មៀងមើលទៅទិសទាំង ៤ ជុំវិញខ្លួនហើយ ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺ សីហនាទ ៣ ដងរួចហើយ ក៏ដើរចេញទៅស្វែងរកចំណី ។ សត្វសីហៈនោះ កាលបើប្រហារដំរី ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារ ក្របី ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារគោ ក៏ប្រហារ យ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារខ្លាដំបង ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារពួកសត្វតូចៗ ដូចទន្សាយ និងឆ្មាជាទីបំផុត ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ ។ ដំណើរនោះ ព្រោះហេតុ អ្វី ។ ព្រោះសត្វសីហៈគិតថា ផ្លូវព្យាយាមរបស់អញ ចូរកុំវិនាសឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថាសត្វសីហៈនេះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត សម្តែងធម៌ចំពោះ បរិស័ទដោយពាក្យណា នេះជាសីហនាទរបស់ព្រះតថាគតនោះ ម្នាលភិក្ខុ ទាំងឡាយ បើតថាគតសម្តែងធម៌ចំពោះពួកភិក្ខុ តថាគតតែងសម្តែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសម្តែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើ តថាគតសម្តែងធម៌ចំពោះពួកភិក្ខុនី ក៏តថាគតតែងសម្តែងធម៌ ដោយប្រយ័ត្ន ណាស់ មិនមែនសម្តែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគតសម្តែង ធម៌ចំពោះពួកឧបាសក ក៏តថាគតតែងសម្តែងធម៌ ដោយប្រយ័ត្នណាស់ មិន មែនសម្តែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគតសម្តែងធម៌ចំពោះ ពួកឧប