កកុធសូត្រ

ក្បាលទី 28 · ទំព័រ 1013

សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះឯង កូនអ្នកស្រុកកោឡិយៈម្នាក់ ឈ្មោះកកុធៈ ជាឧបដ្ឋាករបស់ព្រះមហាមោគ្គល្លានដ៏មានអាយុ ទើបនឹងស្លាប់ភ្លាម បានទៅ កើតក្នុងពួកទេវតាមួយរូប ដែលសម្រេចដោយចិត្ត ទេវបុត្តនោះបានអត្តភាព មានសភាពយ៉ាងនេះ ប្រហែលប៉ុនគាមក្ខេត្ត របស់អ្នកស្រុកមគធៈពីរឬបី ។ ទេវបុត្តនោះមិនទើសខ្លួនឯង មិនទើសអ្នកដទៃ ព្រោះតែការបានអត្តភាពនោះ ឡើយ ។ គ្រានោះ កកុធទេវបុត្រចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយ ឈរក្នុងទីសមគួរ ។ លុះកកុធទេវបុត្ត ឈរក្នុងទីសមគួរហើយ បានទូលព្រះមហា មោគ្គល្លានដ៏មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់ ទេវទត្តកើតចិត្ត លុះក្នុងសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងគ្រប់គ្រងភិក្ខុសង្ឃដូច្នេះ បពិត្រលោកម្ចាស់ ទេវទត្តក៏សាបសូន្យចាកបឫទ្ធិនោះ ដំណាលគ្នានឹងចិត្តដែល កើតឡើង ។ កកុធទេវបុត្តបានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ក៏ក្រាប ថ្វាយបង្គំលា ព្រះមហាមោគ្គល្លានដ៏មានអាយុ ធ្វើប្រទក្សិណហើយ ក៏បាត់ក្នុង ទីនោះឯង ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីដ៏ សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន មានកូនអ្នកស្រុកកោឡិយៈម្នាក់ ឈ្មោះកកុធៈ ជាឧបដ្ឋាករបស់ខ្ញុំ ព្រះអង្គ ទើបនឹងស្លាប់ថ្មីៗ បានទៅកើតក្នុងពួកទេវតាមួយរូប ដែលសម្រេច ដោយចិត្ត ទេវបុត្រនោះបានអត្តភាពយ