សិខីសូត្រទី ៥

ក្បាលទី 29 · ទំព័រ 781

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នក មានសុខ និងសោមនស្សដ៏ច្រើនក្នុងបច្ចុប្បន្ន ទាំងហេតុប្រព្រឹត្តទៅដើម្បីអស់ អាសវៈទាំងឡាយ ភិក្ខុនោះបានប្រារព្ធហើយ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រេកអរក្នុងធម៌ ១ ត្រេកអរ ក្នុងភាវនា ១ ត្រេកអរក្នុងការលះ ១ ត្រេកអរក្នុងបវិវេក ១ ត្រេកអរ ក្នុងអព្យាបាទ ១ ត្រេកអរក្នុងធម៌មិនធ្វើដំណើរឲ្យយឺតយូរ ១ ។