អភិនិវេសសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ បុគ្គលនៅជាប់មិនដាច់ ។ ទោស ៥ យ៉ាងគឺអ្វីខ្លះ ។ គឺជាអ្នកមានទ្រព្យសម្បត្តិច ្រើន សន្សំទ្រព្យសម្បត្តិច្រើន ១ ជាអ្នកមានភេសជ្ជៈច្រើន សន្សំភេសជ្ជៈ ច្រើន ១ ជាអ្នកមានកិច្ចការច្រើន ត្រូវធ្វើការច្រើន មិនឈ្លាសក្នុងកិច្ចការ ១ ច្រឡូកច្រឡំដោយពួកគ្រហស្ថនិងបព្វជិត នៅរួមតែនឹងគ្រហស្ថដែលមិនសម គួរ ១ កាលបើចេញអំពីអាវាសនោះទៅ ចេញទៅទាំងអាឡោះអាល័យ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅជាប់មិនដាច់ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គល នៅតែ ល្មមៗ ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមិនមានទ្រព្យសម្បត្តិច្រើន មិន សន្សំទ្រព្យសម្បត្តិច្រើន ១ មិនមានភេសជ្ជៈច្រើន មិនសន្សំភេសជ្ជៈច្រើន ១ មិនមានកិច្ចការច្រើន មិនត្រូវធ្វើកិច្ចការច្រើន ជាអ្នកឈ្លាសក្នុងការងារទាំងឡាយ ១ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងបព្វជិត មិននៅរួមជាមួយ នឹងគ្រហស្ថដ៏មិនសមគួរ ១ កាលបើចៀសចេញពីអាវាសនោះទៅ ចៀសចេញ ទៅទាំងមិនអាឡោះអាល័យ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាង នេះ រមែងមានក្នុងបុគ្គលនៅតែល្មមៗ ។ ៥