ផាសុវិហារសូត្រ ទី ១
ក្បាលទី 29 · ទំព័រ 13
ម្នាលភិក្ខុទាំងឡាយ ការនៅសប្បាយនេះ មាន ៥ យ៉ាង ។ យ៉ាងគឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តាំងទុកនូវកាយកម្មប្រកបដោយមេត្តាក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះមុខនិងទីកំបាំងមុខ ១ ភិក្ខុតាំងទុកនូវវចីកម្មប្រកបដោយមេត្តាក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះ មុខនិងទីកំបាំងមុខ ១ ភិក្ខុតាំងទុកនូវមនោកម្មប្រកបដោយមេត្តា ក្នុងសព្រហ្មចារី ទាំងឡាយ ក្នុងទីចំពោះមុខនិងទីកំបាំងមុខ ១ ជាភិក្ខុប្រកបដោយ សីលស្មើគ្នា នឹងសព្រហ្មចារីទាំងឡាយ ដោយសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរបស់អ្នកជា ជាសីលដែលអ្នកប្រាជសរសើរ ជាសីលដែលតណ្ហានិង ទិដ្ឋិមិនប៉ះពាល់ ជាសីលប្រព្រឹត្តទៅដើម្បីសមាធិទាំងក្នុង ទីចំពោះមុខនិងទីកំបាំងមុខ ១ ប្រកបដោយសេចក្តីយល់ស្មើគ្នានឹងសព្រហ្មចារីទាំងឡាយ ដោយសេចក្តី