អដ្ឋកថា មេត្តាសូត្រ ទី ៦
ក្បាលទី 29 · ទំព័រ 108
គប្បីជ្រាបវិនិច្ឆ័យក្នុងមិត្តសូត្រទី ៦ ដូចតទៅនេះ បទថា កម្មន្តំ ការេតិ បានដល់ ប្រើឲ្យការងារ មានធ្វើស្រែជាដើម ។ បទថា អធិករណំ អាទិយតិ បានដល់ ញ៉ាំងអធិករណ៍ ៤ ។ បទថា បមោក្ខេសុ ភិក្ខូសុ បានដល់ ក្នុងភិក្ខុដែលជាទិសាបាមោក្ខ គឺប្រធាន ។ បទថា បដិវិរុទ្ធោ ហោតិ បានដល់ ជាអ្នកប្រណាំងប្រជែងគ្នា ព្រោះប្រកាន់ ថាជាសត្រូវ ។