សង្កិតសូត្រ
ក្បាលទី 29 · ទំព័រ 4
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៥ យ៉ាងសូម្បី តែ លោកអ្នកមានធម៌មិនកម្រើក ( ព្រះខីណាស្រព ) ក៏រមែងត្រូវគេរង្កៀសសង្ស័យ ថាជាភិក្ខុអាក្រក់ដែរ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកត្រាច់ទៅកាន់សម្នាក់ស្រីពេស្យា ១ ត្រាច់ទៅកាន់សម្នាក់ ស្រីមេម៉ាយ ១ ត្រាច់ទៅកាន់សម្នាក់ស្រីក្រមុំចាស់ ១ ត្រាច់ទៅកាន់សម្នាក់ មនុស្សខ្ទើយ ១ ត្រាច់ទៅកាន់សម្នាក់ភិក្ខុនី ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង សូម្បីតែលោកអ្នកមានធម៌មិនកម្រើក ( ព្រះខីណាស្រព ) ក៏រមែងត្រូវគេរង្កៀសសង្ស័យថា ជាភិក្ខុអាក្រក់មិនខានដែរ ។