អដ្ឋកថាសង្កិតសូត្រ

ក្បាលទី 29 · ទំព័រ 5

គប្បីជ្រាបវិនិច្ឆ័យក្នុងសង្កិតសូត្រទី ២ ដូចតទៅនេះ បទថា ឧស្សង្កិតបរិសង្កិតោ បានដល់ ត្រូវសេចក្តីងឿងឆ្ងល់ និងត្រូវសេចក្តី សង្ស័យ ។ បទថា អបិ អកុប្បធម្មោ សេចក្តីថា ទោះជាព្រះខីណាស្រព ដែលមានធម៌មិនកម្រើកក៏ពិត រមែងត្រូវភិក្ខុអាក្រក់ដទៃសង្ស័យបាន ។ ពួកស្រីដែលអាស្រ័យរូបចិញ្ចឹមជីវិត លោកហៅថា វេសិយា ក្នុងបទថា វេសិយគោចរោ ជាដើម ស្រីទាំងនោះ ជាគោចររបស់ភិក្ខុនោះ ហេតុនោះ ទើបឈ្មោះថា មានស្រីពេស្យាជាគោចរ អធិប្បាយថា ទៅផ្ទះរបស់ស្រីនោះ រឿយៗ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បណ្តាបទទាំងនោះ បទថា វិធវា បានដល់ ស្រីប្តីស្លាប់ ។ បទថា ថុល្លកុមារី បានដល់ ក្រមុំចាស់ ។